អ្នកដឹកជញ្ជូន WOW NOW ម្នាក់ ត្រូវចោរធ្វើស៊ី ដោយប្រើល្បិចកម្មង់ម្ហូបមកផ្លូវស្ងាត់ រួចវាយប្លន់យកទូរសព្ទទៅបាត់ សំណាងមិនអស់ម៉ូតូទៀត!
សន្តិសុខសង្គម
136

រាជធានីភ្នំពេញ ​៖ យុវជនម្នាក់ ជាអ្នកដឹកជញ្ជូន ក្រុមហ៊ុន WOW NOW ត្រូវបានអ្នកកម្មង់ម្ហូប ធ្វើស៊ី ដោយប្រើល្បិច វាយប្លន់យកទូរសព្ទដៃ iphone 11 pro max បានសម្រេច រួចប្រញាប់រត់គេចខ្លួនបាត់ស្រមោល​ បង្កការភ្ញាក់ផ្អើលនៅម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​។

តាមសម្ដីពីជនរងគ្រោះ បានអោយដឹងថា មុនពេលកើកហេតុ មានជនសង្ស័យម្នាក់ បានប្រើល្បិចកម្មង់ម្ហូប អោយដឹកមកខាងក្រោយវត្តញាណរង្សី ហើយបានតេអោយជនរងគ្រោះមកផ្លូវស្ងាត់ ភ្លាមនោះក៏មានជនសង្ស័យម្នាក់ទៀត ដែលជាបក្ខពួក បានយកដំបងវាយប្លន់ទៅលើជនរងគ្រោះ ឲ្យជនរងគ្រោះប្រគល់ទូរសព្ទដៃ iphone 11 pro Maxមក ពេលប្លន់បានសម្រចហើយនោះ នៅមិនទាន់អស់ចិត្ត ឲ្យជនរងគ្រោះចុះពីលើម៉ូតូទៀត តែពេលនោះ ជនរងគ្រោះភ័យពេក ក៏ស្រែកអោយបងប្អូនប្រជាពលរដ្ឋជួយ ទើបជនសង្ស័យភ័យ នាំគ្នារត់បាត់អស់ យកបានតែទូរសព្ទប៉ុណ្ណោះ ។

ក្រោយកើតហេតុ ជនរងគ្រោះជាអ្នកដឹកជញ្ជូន ក្រុមហ៊ុន WOW NOW ខាងលើ ក៏ហៅគ្នា មិនចែកមើល iCloud រកទីតាំងទូរសព្ទ ក៏ឃើញនៅក្នុងរបងផ្ទះមួយកន្លែង ទើបហៅសមត្ថកិច្ចមកជួយអន្តរាគមន៍។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់ បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែ ដើម្បីស្រាវជ្រាវ តាមចាប់ជនសង្ស័យទាំង២នាក់ ខាងលើ យកមកផ្តន្ទាទោសតាមច្បាប់ ៕ Mrr Ka


Telegram