ពងមាន់ ខូចគុណភាពប្រមាណ ៣២,០០០ គ្រាប់ត្រូវបានមន្ត្រីជំនាញកម្ទេចចោល
សន្តិសុខសង្គម
109

ខេត្តត្បូងឃ្មុំ ៖ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មន្ត្រីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានចូលរួមសហការជាមួយ សាខាគយ និងរដ្ឋាករខេត្ត ធ្វើការកម្ទេចចោលនូវ ពងមាន់ ខូចគុណភាព ប្រមាណ ៣២,០០០ គ្រាប់ នៅទីតាំងដីឡូតិ៍មួយកន្លែង ស្ថិតនៅភូមិស្រះទឹក ឃុំកោងកាង ស្រុកពណ្ញាក្រែក ខេត្តត្បូងឃ្មុំ។

អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ពងមាន់ ខូចគុណភាពទាំងនោះ ត្រូវបានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់គេចពន្ធប្រចាំតំបន់៦ នៃសាខាគយ និងរដ្ឋាករខេត្ត ស្ទាក់ចាប់បាន ដែលឈ្មួញទុច្ចរិតបានលួចនាំចូលដោយខុសច្បាប់ពីប្រទេសជិតខាង ។

ដូចនេះដើម្បីចៀសវាងកុំឱ្យមានការចរាចរចូលទីផ្សារជាយថាហេតុដែលនាំឱ្យប៉ះពាល់ដល់សុខភាព មន្ត្រីជំនាញបានឯកភាពចាត់វិធានការកម្ទេចចោលតាមនីតិវិធី៕


Telegram