ការប្រព្រឹត្តអំពើមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈនឹងត្រូវបន្តទទួលទណ្ឌកម្មតាមនីតិវិធី
សន្តិសុខសង្គម
100

ខេត្តស្វាយរៀង ៖ យោងតាមផេកផ្លូវរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ស្ថានីយ ដេប៉ូប្រេងឥន្ធនៈសរុបចំនួន១៤ ត្រូវបានមន្ត្រី ក.ប.ប. សាខាខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តឧត្តរមានជ័យ និងខេត្តតាកែវ ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ បានធ្វើការចុះត្រួតពិនិត្យដោយចៃដន្យ ដើម្បីស្វែងរកក្រែងមានអំពើមិនសុចរិតក្នុងធរុកិច្ចប្រេងឥន្ធនៈណាមួយកើតឡើងដោយម្ចាស់ស្ថានីយ ដេប៉ូខិលខូចមួយចំនួន។

ជាលទ្ធផល មន្ត្រីជំនាញបានបញ្ជាក់ថា បានពិនិត្យឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៣ទីតាំង ប្រកបអាជីវកម្មមិនស្មោះត្រង់ តាមរយៈការបន្លំបរិមាណប្រេងឥន្ធនៈ។

ដូចនេះ ម្ចាស់ទីតាំងអាជីវកម្មទាំងនោះត្រូវរងការពិន័យអន្តរការណ៍ពីមន្ត្រីស៊ើបអង្កេតទៅតាមច្បាប់ជាធរមាន ៕


Telegram