គ្រូភ្លេងបុរាណ ឯកទេសស្គរធំ និងស្គរសម្ភោរ និងដឹកនាំវង់ភ្លេងរបាំព្រះរាជទ្រព្យ សិស្សលោកគ្រូស្គរ "ឃុនព្រះសណ្តាប់ សំ កេត" ប្រចាំព្រះបរមរាជវាំងពីសង្គមចាស់ ទទួលមរណភាពហើយ..
សន្តិសុខសង្គម
131

ខេត្តកណ្តាល ៖ យោងតាមផេករបស់ Amazing Cambodia បានបង្ហោះទាំងស្រុងថា សូមវិញ្ញាណក្ខន្ធលោកគ្រូ ឆែម សុខ បានទៅកាន់ឋានសុគតិភព

លោកជាគ្រូភ្លេងបុរាណ ឯកទេសស្គរធំ និងស្គរសម្ភោរ សិស្សលោកគ្រូស្គរ "ឃុនព្រះសណ្តាប់ សំ កេត" ប្រចាំព្រះបរមរាជវាំងពីសង្គមចាស់។ លោកទទួលមរណភាពថ្ងៃនេះ វេលាម៉ោង ១១និង១៥នាទី ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ (ជំងឺបេះដូង)។

ក្នុងនោះ យោងតាមលិខិតមរណភាព របស់សាលាមធ្យមវិចិត្រសិល្បៈ ដែលចេញនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា សាលាមធ្យមវិចិត្រសិល្បៈ បានទទួលដំណឹងដ៏សែនក្រៀមក្រំដោយ លោក ឆម សុខ អតីតធ្លាប់ជាគ្រូបង្រៀនផ្នែកតន្រ្តីបុរាណ និងដឹកនាំវង់ភ្លេងរបាំព្រះរាជទ្រព្យ និងធ្លាប់ជាមន្ត្រីជាប់កិច្ច សន្យា របស់សាលាមធ្យមវិចិត្រសិល្បៈ បានទទួលមរណៈភាព កាលពីថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១១:១៥ នាទី ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព ដែលមានទីតាំងស្ថិតនៅ ភូមិព្រែកក្របៅទី៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ដំណឹងនេះចាត់ទុកជាការអញ្ជើញចូលរួមកម្មវិធីបុណ្យ ក៏ដូចជាការចូលរួមរំលែកទុក្ខដល់ គ្រួសារនៃសព ចូលរួមចាប់មគ្គផលតាមសទ្ធាជ្រះថ្លា រៀងៗខ្លួន ។

តួយ៉ាងនៅថ្ងៃព្រហស្បតិ៍ទី១៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២:៣០នាទីម្សិលមិញនេះដែរ ក្នុងនាមតំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកហេង កំសាន្ត និងគណៈគ្រប់គ្រង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សាលាមធ្យមវិចិត្រសិល្បៈបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធរបស់លោកគ្រូ ឆែម សុខ ដែលអតីតជាគ្រូបង្រៀនផ្នែកតន្ត្រីបុរាណ ដឹកនាំវង់ភ្លេងរបាំព្រះរាជទ្រព្យ និងជាមន្ត្រីជាប់កិច្ចសន្យានៃសាលាមធ្យមវិចិត្រសិល្បៈ ដែលបានទទួលមរណៈភាព ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១១:១៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ នៅភូមិព្រែកក្របៅទី៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ផងដែរ ៕


Telegram