សោកស្តាយណាស់!.. ដំរីទេសចរណ៍ឈ្មោះ សំបូរ ដែលយើងស្គាល់ជាទូទៅថា «ដំរីវត្តភ្នំ» ដែលបម្រើវិស័យទេសជាយូរឆ្នាំ ហើយវាក៏ជាដំរីដ៏ចំណាស់នៃកម្ពុជា បានស្លាប់ហើយកាលពីយប់មិញ...
រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ Amazing Cambodia បានបង្ហោះនៅកណ្តាលអាធ្រាត្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឲ្យបានដឹងថា ដំរីទេសចរណ៍ឈ្មោះ សំបូរ ដែលយើងស្គាល់ជាទូទៅថា «ដំរីវត្តភ្នំ»នោះ បានស្លាប់កាលពីយប់មិញហើយនៅខេត្តមណ្ឌលគិរី ដែលជាកន្លែងចូលនិវត្តន៍ចុងក្រោយរបស់វា។
Amazing Cambodia បានបញ្ជាក់ថា មូលហេតុនៃការស្លាប់ គឺដោយសារវាឆ្លងជំងឺធ្មេញ បណ្តាលឲ្យសុខភាពចុះទ្រុឌទ្រោមខ្លាំងរយៈពេលមួយខែចុងក្រោយនេះ។ យើងជឿថា ប្រជាជនកម្ពុជានិងភ្ញៀវទេសចរបរទេសជាច្រើនសុទ្ធ តែមានអនុស្សាវរីយ៍ជាមួយដំរីនេះ ព្រោះវាបម្រើវិស័យទេសចរណ៍ក្នុងស្រុកជាយូរឆ្នាំ រហូតដល់វ័យចូលនិវត្តន៍ក្នុងឆ្នាំ២០១៤ ហើយវាក៏ជាដំរីដ៏ចំណាស់នៃកម្ពុជា (អាយុ ៦៣ឆ្នាំ) ដែលបានរស់រួចផុតពីរបបខ្មែរក្រហមផងដែរ ៕ RIP, Sambo the Heroine Elephant of Cambodia's Tourism