បិទមន្ទីរសម្រាកព្យាបាល សុងការណ៍ គ្មានលិខិតអនុញ្ញាតបើកមន្ទីរសម្រាកព្យាបាល និងយករថយន្តគិលានសង្គ្រោះ ដឹកអ្នកគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈ
សន្តិសុខសង្គម
208

រាជធានីភ្នំពេញ ​៖ យោងតាមសេចក្តីសម្រេច របស់ក្រសួងសុខាភិបាល លេខ០០៣/២៣ ក.ន.យ ចេញនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយលោក បណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សម្រេច ៖

ប្រការ១ ៖ បិទមន្ទីរសម្រាកព្យាបាល សុងការណ៍ ដែលមានទីតាំងនៅផ្ទះលេខ៤១ ផ្លូវលេខ១៣៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ របស់លោក ថន វ៉ាន់ឌី ដោយមូលហេតុ មិនមានលិខិតអនុញ្ញាតបើកមន្ទីរសម្រាកព្យាបាល និងយករថយន្តគិលានសង្គ្រោះដឹកគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈ ។

ប្រការ២ ៖ ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល និងលោក ថន វ៉ាន់ឌី មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ឲ្យមានប្រសិទ្ធិភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

ប្រការ៣៖ លោក ថន​ វ៉ាន់ឌី ឬជនណាម្នាក់ យករថយន្តគិលានសង្គ្រោះអត់ច្បាប់ ដឹកជនរងគ្រោះគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈដោយពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ត្រូវទទួលខុសត្រូវមុខច្បាប់ ៕


Telegram