នគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ និងទូរស័ព្ទដៃ
សន្តិសុខសង្គម
62

រាជធានីភ្នំពេញ ៖ កម្លាំងជំនាញព្រហ្មទណ្ឌ​ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ និងទូរស័ព្ទដៃ នៅចំណុចស្ដុបអូតែល.ស​ ផ្លូវព្រះមុន្នីវង្ស​ សង្កាត់​អូឬស្សី៣​ ខណ្ឌ៧មករា​​​ រាជធានីភ្នំពេញ​ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទី​ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ឆន​ វ៉ា​ ភេទប្រុស ជនជាតិខ្មែរ​ មានទីលំនៅមិនពិប្រាកដ មុខរបរ មិនពិតប្រាកដ​ (មានសារធាតុញៀន)​។

ក្នុងវត្ថុតាងចាប់យករួមមាន៖​ ម៉ូតូម៉ាកScoopy ១១០ ស៊េរី​ឆ្នាំ​២០១៣​ ពណ៌ស​​ ពាក់ផ្លាកលេខ​ ភ្នំពេញ 1BS-8663 ទូរស័ព្ទ​ Iphone 13pro max ពណ៌ប្រផេះ​ ជារបស់ជនរងគ្រោះ​, កូនសោរម៉តូ ចំនួន០៣​, កូនកន្ដ្រៃដងជ័រ​ ពណ៌លឿង​ ចំនួន០១, កាំបិតម៉ាកKiWi ដងជ័រ ពណ៌ខ្មៅ​, ទួណឺវីសភ្លើង ចំនួន០១​, ផ្លែទួណឺវីសមុខពី ចំនួន០១​, ដង្កៀបកែច្នៃចុងស្រួច ចំនួន០១​, កាបូបស្ពាយចំហៀងម៉ាកក្រពើ​ ពណ៌ខ្មៅ ចំនួន០១​។

បន្ទាប់មកសមត្ថកិច្ចបានប្រគលម៉ូតូ និងទូរស័ព្ទ​ខាងលើឲ្យជនរងគ្រោះវិញតាមពាក្យស្នើសុំ​ ដោយបានការឯកភាពពី ព្រះរាជអាជ្ញារង​ សាលាដំបូងរាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង​ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕


Telegram