រថយន្តឡិចស៊ីស Nx200T បុកម៉ូតូ scoopy ស្លាប់ម្នាក់ របួសធ្ងន់ស្រាល២នាក់ រួចបុករថយន្ត២គ្រឿងទៀតនៅចិញ្ចើមផ្លូវរងការខូចខាតបន្ថែម
សន្តិសុខសង្គម
89

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តឡិចស៊ីស Nx200T មួយគ្រឿង បានបើកទៅបុកម៉ូតូ scoopy បណ្ដាលឲ្យរករបួសធ្ងន់៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ អកុសលម្នាក់បានស្លាប់ រួចមិនទាន់អស់ល្បឿន ក៏បុករថយន្ត២គ្រឿងទៀត ដែលនៅចិញ្ចើមផ្លូវរងការខូចខាតបន្ថែម ។

ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវ ១៩៩ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅវេលាម៉ោង៣ទៀបភ្លឺ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តឡិចស៊ីស Nx200T មួយគ្រឿងពាក់ស្លាក់លេខភ្នំពេញ 2AV 2807 បានបើកទៅបុកម៉ូតូ scoopy បណ្ដាលឲ្យរករបួសធ្ងន់២នាក់ និងស្លាប់ម្នាក់ ពេលដែលបញ្ជូនទៅមន្ទីរពេទ្យ រួចរថយន្តមិនទាន់អស់ល្បឿន ក៏បុករថយន្ត២គ្រឿងទៀត ដែលនៅចិញ្ចើមផ្លូវរងការខូចខាតបន្ថែម ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកដល់បានធ្វើការឃាត់ខ្លួនម្ចាស់រថយន្ត យកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅឯស្នងការចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ Mrr Ka


Telegram