អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅសង្កាត់បឹងធំ ខណ្ឌកំបូល
រាជធានីភ្នំពេញ ៖ កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ កងទ័ពជើងគោក ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ចូលរួមជាមួយលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងក្រុមការងាររបស់ខណ្ឌ បាននាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅចែកជូនប្រជាពលរដ្ឋដល់តាមខ្នងផ្ទះផ្ទាល់ដែលកំពង់រងគ្រោះ ដោយសារជំនន់ទឹកភ្លៀងស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ ៕ អែល មេសា