អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈឯកឧត្តម ឃួង ស្រេង ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ស្ទឹងព្រែកត្នោតចំនួន ៧១គ្រួសារ ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ
ព័ត៌មានជាតិ
153

រាជធានីភ្នំពេញ  ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានដឹកនាំមន្រ្តីរាជការរដ្ឋបាលខណ្ឌ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់លំនៅដ្ឋានដោយសារទឹកជំនន់ស្ទឹងព្រែកត្នោតចំនួន ៧១គ្រួសារមកពីភូមិសេរីដីដុះ សង្កាត់ព្រៃវែង។

សូមបញ្ជាក់ថា អំណោយដែលចែកជូនក្នុងមួយគ្រួសាររួមមាន៖ អង្ករចំនួន ២៥គីឡូ មីចំនួន ១កេស និងទឹកស៊ីអ៊ីវចំនួន ១យួរ៕ ប្រភព៖ រដ្ឋបាលខណ្ឌដង្កោ


Telegram