បុរសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្ត បានលេបថ្នាំប៉ារ៉ាអស់១៦គ្រាប់ រួចលោ....ត.ស...ម្លា...ប់..ខ្លួ...ន
សន្តិសុខសង្គម
123

រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តបានសម្រេចចិត្តលេបថ្នាំប៉ារ៉ាអស់ ១៦គ្រាប់ រួចលោតពីលើផ្ទះល្វែងជាន់ទី៣ ស្លាប់ ពេលកំពុងរង់ចាំរថយន្តសង្រ្គោះ ។

ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលនៅវេលា១០ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ សិ្ថតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនរងគ្រោះឈ្មោះ យឿ យឿន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ កម្មករដឹកក្រណាត់រោងចក្រ។

តាមប្រភពពីកូនជនរងគ្រោះបានឲ្យថា មុនពេលកើតហេតុ ឪពុកបានមកប្រាប់ថាឈឺក្បាល ភ្លាមៗកូនខំទិញថ្នាំប៉ារ៉ាយកឱ្យ ឱកាសស្ងាត់ ក៏លួចលេបអស់១៦គ្រាប់ ហើយលោតពីលើអគារផ្ទះល្វែងពីជាន់ទី៣ បណ្តាលឱ្យស្លាប់ ពេលរង់ចាំរថយន្តសង្គ្រោះ តែពេលមកដល់ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក្នុងសភាពបែកក្បាល បាក់ជើងស្ដាំ ។

ប្រភពដដែលបានបន្តទៀតថាឪពុករបស់គាត់ មានអាការៈចេះតែឈឺក្បាល ៣ថ្ងៃមកហើយ ហើយនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ ឪពុកត្អួញប្រាប់ថាឈឺក្បាលខ្លាំងណាស់ ម្យ៉ាងត្រូវលើកក្រណាត់ដឹកយកទៅរោងចក្រផង កូនក៏ទៅទិញថ្នាំ២បន្ទះ មួយបន្ទះបាន១០គ្រាប់ និងមួយបន្ទះទៀតមាន៦គ្រាប់ ប្រាប់ឱ្យលេប១គ្រាប់ តែឪពុកមិនលេប សុខចិត្តសង្ងំដេកសិន ហើយប្រពន្ធកូនក៏នាំគ្នាទៅធ្វើការ រីឯកូនស្រីពៅ ចេញទៅរៀន លុះដល់វេលាម៉ោងខាងលើ ដោយបាត់ឪពុកមិនឃើញដឹកក្រណាត់យកទៅរោងចក្រ ទូរស័ព្ទចូល តែមិនលើក លុះមកដល់ផ្ទះ បាត់ឳពុកមិនឃើញ ថ្នាំត្រូវបានហែកបេះអស់ ដើរស្វែងរកជុំវិញផ្ទះ ស្រាប់តែឃើញឪពុក ដេកប្រកាច់ននៀល ក្នុងសភាពបែកក្បាល បាក់ជើង ក្បែរជញ្ជាំងផ្ទះជ្រុងខាងត្បូង និយាយមិនរួច ដៃចង្អុលឡើងលើ ទើបដឹងថាឪពុកលោតពីលើផ្ទះ លើកយកចេញក្រៅ ជាអកុសលបានស្លាប់បាត់ មិនអស់ចិត្តហៅរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកសែនសុខ ពិនិត្យជាក់ស្តែងស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចផ្នែកកោសក្យវិច័យ ពិនិត្យឃើញថា ជនរងគ្រោះលេបថ្នាំអស់១៦គ្រាប់ហើយ លោតសម្លាប់ខ្លួនពីលើអគារជាន់ទី៣ បណ្តាលឱ្យស្លាប់ សង្ស័យបណ្តាលមកពីបញ្ហាផ្លូវចិត្ត រួចប្រគល់សពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕ មេសា


Telegram