មន្ត្រីអន្តោប្រវេសន៍ចូលនិវត្តន៍ម្នាក់ ដួលស្លាប់ក្នុងបន្ទប់ទឹក ៣ថ្ងៃទើបមានអ្នកដឹង ...
សន្តិសុខសង្គម
101

រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ សង្ស័យខ្យល់គដួលស្លាប់ក្នុងបន្ទប់ទឹក រយៈពេល៣ថ្ងៃទើបកូនដឹងដំណឹងបង្កមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិភូមិ ចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា សពជនរងគ្រោះ ឈ្មោះ ហួរ ណារ៉ុង ភេទប្រុស អាយុ៦៣ឆ្នាំ មន្ត្រីនគរបាល អន្តោប្រវេសន៍ ចូលនិវត្តន៍ រស់នៅផ្ទះកើតហេតុ តែម្នាក់ឯង កូនប្រុសម្នាក់រស់នៅ ខណ្ឌច្បារអំពៅ ចំណែកប្រពន្ធ និងកូន២នាក់ទៀត រស់នៅផ្ទះឯខេត្តសៀមរាប ។

តាមប្រភពព័ត៌មានពីកូនៗបានឲ្យដឹងថាជនរងគ្រោះវិលមកពីផ្ទះឯខេត្តសៀមរាប បាន៤ថ្ងៃហើយ លុះនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ កូនៗទូស័ព្ទសាកសួរ ចូលតែមិនលើក ដោយជាប់រវល់ធ្វើការងារផង ទើបអូសបន្លាយមកដល់ព្រឹកថ្ងៃទី១៩ ខែតុលា នេះ ទូរស័ព្ទចូលទៀត នៅតែមិនលើក ទើបសម្រេចមកតាមរកមើល ឃើញផ្ទះចាក់សោពីក្នុង តែទ្វារជាន់លើចំហរ សុំផ្ទះអ្នកជិតខាងលើឆ្លងចូលទៅមើល ប្រទះឃើញ ដេកស្លាប់ក្នុងបន្ទប់ទឹក ក្នុងសភាពហើមស្អុយ ។

ក្រោយពេលកើតសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ពិនិត្យកោសល្យវិច័យ ឃើញដាស្លាប់ដោយគាំងបេះដូង ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ រទចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកើតហេតុ ៕ មេសា


Telegram