រថយន្ត​ Ford Territory បុកស្លាកសញ្ញា បន្តឡើងខឿន រងការខូចខាត​យ៉ាងដំណំ
សន្តិសុខសង្គម
90

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត​ Ford Territory ទៅបុកស្លាកសញ្ញា បន្តឡើងខឿន បណ្ដាលរងការខូចខាត​ សំណាងគ្មានអ្នករងរបួសនោះទេ​ កាលពីវេលាម៉ោង ៤ទៀបភ្លឺ​ ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០២៣ នៅតាមបណ្ដោយផ្លូវ​ព្រះនរោត្តម​ សង្កាត់​វត្តភ្នំ​ ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត​ Ford Territory ដែលពាក់ស្លាកលេខ ភ្នំពេញ​ 2BW-4464 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុង​ទិសដៅ​ពីជើងទៅត្បូង បុកស្លាកសញ្ញាឡើងខឿន បណ្ដាលរងការខូចខាត​យ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វើការយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ​ តាមច្បាប់បន្តទៀត ៕ Mrr Ka


Telegram