រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ដស៊េរីទំនើប BMW មួយគ្រឿងក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវបណ្ដាលឲ្យខ្ទាតចេញពីកន្លែងដើមជាង១០កង់ រងការខូចខាតយ៉ាងដំណំ នៅតាមបណ្ដោយផ្លូវ១៨២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក នាវេលាម៉ោង២យប់ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់បើករថយន្ដស៊េរីទំនើប BMW ស៊េរីទំនើប ដែលពាក់ស្លាកលេខ ភ្នំពេញ 2BH-5963 បើកតាមបណ្ដោយផ្លូវ១៨២ ក្នុងទិសដៅពីលិចទៅកើត ដោយល្បឿនលឿន លុះដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យខ្ទាតចេញពីកន្លែងដើមជាង១០កង់ រថយន្តរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ដ ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត ៕ Mrr Ka