សា...ហា...វ! ឪពុកស...ម្លា....ប់កូនតូ...ចអាយុ២ខួប រួចយកស....ពដាក់លើថ្នើរបន្ទប់ទឹក ខណៈឃា.....ត..កជាឪពុក សមត្ថកិច្ចចា...ប់ខ្លួនបានហើយ នាំមកធ្វើត្រា...ប់!!
សន្តិសុខសង្គម
1.39K

រាជធានីភ្នំពេញ ៖ ពិតជាសាហាវម្ល៉េះ សូម្បីកូន ក៏ហ៊ានលើកដៃសម្លាប់ , ជនសង្ស័យជាឃាតក និងជាឪពុក បានធ្វើសកម្មភាព សម្លាប់កូនខ្លួនឯង រួចយកសពរបស់កូននោះ លើកថ្នាក់លើពិដានថ្នើរបន្ទប់ទឹក ហើមស្អុយទៅហើយរួចរត់គេចខ្លួនបាត់ស្រមោល ទើបដឹងដំណឹងដល់សាច់ញាតិ មកដល់ឃើញសពក្មួយ ស្លុតអស់ស្មារតី ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលខ្លាំង នៅក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ វេលាម៉ោង៤និង១៤នាទី រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ ។

តាមសម្តីរបស់ម្តាយក្មេងដែលស្លាប់ បានរៀបរាប់ទាំងក្តីឈឺចាប់ថា ថា គាត់បានបាត់កូនរកមិនឃើញ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាច ដោយសពកូនប្រុសរបស់គាត់ មានអាយុទើបតែ២ខួបប៉ុណ្ណោះ ។

សាច់ញាតិបានអះអាងថា បានឃើញសពក្មួយរបស់គាត់ នៅលើដំបូលបន្ទប់ទឹក លើកន្ត្រកមួយ រួចដាក់សពក្មេងពីលើ និងមានតុក្កតាគ្របពីលើមួយទៀត លៀនជើងចេញមកខាងក្រៅ ស្រមោចស៊ីរលេះស្បែកទៅហើយ ខណៈលោកយាយវិញ ទ្រហ៊ោយំដោយក្តីតក់ស្លុត មិនគួរណាឪពុក ហ៊ានធ្វើបែបនេះ ទាំងដែលគាត់ស្រឡាញ់ចៅខ្លាំងណាស់ ។ ចំណែកជនដៃដល់ជាឪពុក ក្រោយពីសម្លាប់រួច ក៏គេចខ្លួនបាត់ ។ ក្រោយពីកើតហេតុហើយនោះ ជនដៃដល់ជាឪពុកខាងលើ ក៏ត្រូវបានសមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនបានហើយ នៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ និងបាននាំមកទីតាំងកើតហេតុ ដើម្បីធ្វើត្រាប់សកម្មភាព ។

សូមបញ្ជាក់ថា ជុំវិញការបាត់ខ្លួនកូនអាយុ២ខួបខាងលើ ម្តាយនិងសាច់ញាតិក៏បានមកប្តឹងសមត្ថកិច្ច ដោយនៅលើផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបង្ហោះស្វែងរកក្មេងប្រុសខាងលើផងដែរ ដែលមាន ឈ្មោះ ស៊ឹម សុយុទ្ធ ភេទប្រុស អាយុ២ឆ្នាំ បាត់នៅម្ដុំផ្សារ៣១០ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ វេលាម៉ោងប្រហែ១៨និង១៥នាទី ។

ទោះបីជាយ៉ាងណា ចំពោះមូលហេតុ ដែលឈានដល់ការសម្លាប់កូនតូចរបស់ខ្លួនអាយុ២ខួបនេះ នៅមិនទាន់ដឹងនៅឡើយ ។ ព័ត៌មានបន្ថែម យើងនឹងផ្សាយជូនបន្តទៀត ៕ #N



Telegram