រាជធានីភ្នំពេញ ៖ ដោយសារតែរដូវនេះ ជារដូវវស្សា មានការធ្លាក់ភ្លៀងជាប់គ្នា បានធ្វើឲ្យជំនន់ទឹកភ្លៀង ជន់លិចផ្ទះសម្បែង និងផ្លូវ នៅក្នុងភូមិចំនួន ៣ នៃភូមិសាស្ត្រសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យពិបាកក្នុងការរស់នៅ និងធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ តួយ៉ាងមានផ្លូវមួយចំនួន ក៏បានរងការខូចខាត ដោយសារតែជំនន់ទឹកភ្លៀងដក់ ផងដែរ ។
តាមការបញ្ជាក់ពីលោក លត់ សុឃីម ចៅសង្កាត់រងទី១ នៃរដ្ឋបាលសង្កាត់ដង្កោ បានបញ្ជាក់ប្រាប់TVFB ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះឲ្យដឹងថា ជំនន់ទឹកភ្លៀង បានហូរធ្លាក់ជន់លិចផ្លូវ និងផ្ទះសម្បែងប្រជាពលរដ្ឋ នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោនេះ មានចំនួន ៣ភូមិ រួមមានភូមិខ្វា ភូមិសំបួរ និងភូមិម័ល ។
ក្រោយមានការជន់លិចនៃជំនន់ទឹកភ្លៀងនេះ ដោយមានការយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ដូចជាលោកស្រី គឹម ញិប អភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ អាជ្ញាធរសង្កាត់ដង្កោ ខណ្ឌដង្កោ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បានយកម៉ាស៊ីនបូមទឹក ៣គ្រឿង(ក្នុងនោះមាន២គ្រឿង ដែលប្រចាំការបូមទឹក នៅចំណុចនេះស្រាប់) និងគ្រឿងចក្រ ដាក់បូមរំដោះជំនន់ទឹកភ្លៀង ដែលជន់លិច នៅក្នុងភូមិខ្វា ភូមិសំបួរ និងភូមិម័ល ខាងលើ ជូនប្រជាពលរដ្ឋ ឲ្យងាយស្រួលរស់នៅ និងស្រួលធ្វើដំណើរឡើងវិញ។
សូមបញ្ជាក់បន្ថែមថា តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចេញនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ៖