សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកភាពជាមួយអង្គការសហប្រជាជាតិ ដើម្បីជម្លៀសកងទ័ពមួកខៀវកម្ពុជា ចេញពីប្រទេសម៉ាលី
ព័ត៌មានជាតិ
188

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពដើម្បីជម្លៀសកងទ័ពមួកខៀវកម្ពុជា ចេញពីប្រទេសម៉ាលី ខណៈដែលកងទ័ពយើងកំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពនៅប្រទេសម៉ាលី រងការវាយប្រហារពីក្រុមឧទ្ទាមនៅទីនោះ។

សម្ដេចធិបតីបានថ្លែងថា ៖ «ប៉ុន្មានថ្ងៃមុន ខ្ញុំត្រូវផ្ដល់ការឯកភាពដើម្បីដកទ័ពមួកខៀវយើង ប្រមាណជិត ១០០នាក់ ចេញពីប្រទេសម៉ាលី ដោយសារ អង្គការសហប្រជាជាតិ ក៏បានចាប់ផ្ដើមជម្លៀសទ័ព ព្រោះដោយសារកន្លែងខ្លះទ័ពនៅលែងបានហើយ ទោះបីទ័ព UN មួកខៀវក៏គេវ៉ៃដែរ»។

សម្តេចថ្លែងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ដែលមានមូលដ្ឋានក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ៕ ប្រភព៖ ក្រសួងព័ត៍មាន​​ AKP

 


Telegram