នគរបាលនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ ឡោមព័ទ្ធអាគារមួយកន្លែងឃាត់ខ្លួនមនុស្សរាប់សិននាក់ សង្ស័យពាក់ព័ន្ធការលួចថតរឿង អ.អ.ភ ក្រោយបែកធ្លាយតាមហ្វេសប៊ុក និងTikTok
រាជធានីភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ ចុះធ្វើការឡោមព័ទ្ធអាគារមួយកន្លែង សង្ស័យពាក់ព័ន្ធការលួចថតរឿងអាសអាភាស ក្រោយមានការបែកធ្លាយវីដេអូតាមរយៈ TikTok និងFacebook មួយចំនួន ។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ៨យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ៣១០ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះឆ្មក់ឆែកឆេរអាគារមួយកន្លែងនិងឃាត់ខ្លួនជនបរទេសបានជាច្រើននាក់ បន្ទាប់ពីមានការបែកធ្លាយវីដេអូរឿងអាសអាភាស នៅលើបណ្ដាញសង្គមFacebook និងTikTokមួយចំនួន ។
ក្រោយការឃាត់ខ្លួននោះ មនុស្សជាច្រើនសិបនាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ បញ្ជូនទៅក្រសួងមហាផ្ទៃ ដើម្បីធ្វើការតាមនីតិវិធី ៕ Mrr Ka