ជិះម៉ូតូលឿនវ៉ាជែងរថយន្ត ជ្រុលមកបុកផ្ទប់រថយន្តស៊េរីទំនើបឡង់គ្រឺស័រ ចំពីមុខលាន់ដូចរន្ទះ ខ្ទាតមកក្រោយវិញរបួ..សធ្ង..ន់លើផ្លូវ៦០ម៉ែត្រ
សន្តិសុខសង្គម
105

រាជធានីភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន វ៉ាជែងជាមួយរថយន្តផ្សេងទៀត ជ្រុលមកបុកផ្ទប់រថយន្តស៊េរីទំនើបឡង់គ្រឺស័រ ចំពីមុខលាន់ដូចរន្ទះ ខ្ទាតមកក្រោយវិញ បែកក្បាលហូរឈាមរបួសធ្ងន់ ត្រូវបានបញ្ជូនតាមរថយន្តសាមុយទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ​។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៣និង ៤០នាទី រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1KA -38 92 ក្នុងល្បឿនលឿនពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏ វ៉ាជែងជាមួយរថយន្តផ្សេងទៀត ជ្រុលមកបុកផ្ទប់រថយន្តស៊េរីទំនើបឡង់គ្រឺស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AV-5155 កំពុងបើកបរក្នុងទិសដៅពីត្បូងមកជើង បញ្ច្រាសទិសគ្នា ចំពីមុខលាន់ដូចរន្ទះ ខ្ទាតមកក្រោយវិញ បែកក្បាលហូរឈាមរបួសធ្ងន់ ត្រូវបានបញ្ជូនតាមរថយន្តសាមុយទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ​។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ និងជំនាញនគរបាលចរាចរណ៍ខណ្ឌមានជ័យ ក៏បានចុះមកដល់ទីតាំងកើតហេតុ វាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ


Telegram