ហ្វេសប៊ុកក្លែងក្លាយ ដាក់ Profile ឈ្មោះ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ យកទៅផុសនូវខ្លឹមសារមួយចំនួនធ្វើឲ្យមហាជនមានការយល់ច្រឡំ ត្រូវប្រញាប់លុបចោលជាបន្ទាន់ មុនសមត្ថកិច្ចចាត់ការតាមច្បាប់!
រាជធានីភ្នំពេញ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធចំពោះគណនីផេកហ្វេសប៊ុកក្លែងក្លាយ ដែលបានដាក់ Profile ឈ្មោះ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ យកទៅផុសនូវខ្លឹមសារមួយចំនួនធ្វើឲ្យមហាជនមានការយល់ច្រឡំ ក្នុងគោលបំណងអាក្រក់ណាមួយបង្កប៉ះពាល់កិត្តិយសរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើឲ្យជនដែលបង្កើតផេកក្លែងក្លាយឈ្មោះ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ប្រញាប់លុបចោលជាបន្ទាន់ បើមិនដូច្នោះទេស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វើការស្រាវជ្រាវ នាំយកជនរូបនេះមកអនុវត្តតាមនីតិវិធី៕