រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកតែម្តង ខណៈបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង មកចូលផឹកកាហ្វេ រួចវាយបំបែកកែវកាហ្វេ ចាក់ និងអារកខ្លួនឯងហូរឈាមដាប រត់ចេញ ឆ្លងផ្លូវ មកផ្លូវម្ខាងទៀតក៏ស្លា.ប់ផ្កាប់មុខតែម្តង យ៉ាងរន្ធត់ក្នុងថ្លុកឈាម ផ្អើលដល់ប្រជាពលរដ្ឋប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញផ្នែកកោលសល្យវិច័យ ហ៊ុំព័ទ្ធខ្សែពិនិត្យធ្វើកោសល្យវិច័យ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ១៦៩ ជិតក្តាន់២ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមសម្តីសាច់ញាតិ ដែលមកដល់ទីតាំងកើតហេតុ បានឲ្យដឹងថា សពបុរសខាងលើ មានឈ្មោះ ហុង រ៉ាឌី មានអាយុប្រហែល២០ឆ្នាំក្រាស ស្នាក់នៅខេត្តកំពង់ធំ ដោយមានប្រពន្ធកូននៅខេត្ត ។
តាមប្រភពព័ត៌មាន ពីបងប្អូនប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសខាងលើ សម្បុរស្រអែម ស្លៀកខោខោប៊យពណ៌ខ្មៅ អាវយឺតពណ៌ខ្មៅ ពាក់ស្បែកជើងផ្ទាត់ ជិះម៉ូតូគុបមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1AF-7392 មកផឹកកាហ្វេនៅហាងមួយកន្លែង ពេលនោះស្រាប់តែបុរសខាងលើ បានវាយបំបែកកែវកាហ្វេ រួចយកអំបែងកែវ មកចាក់និងអារកខ្លួនឯងហូរឈាមដាប រត់ចេញ ឆ្លងផ្លូវ មកផ្លូវម្ខាងទៀតក៏ស្លា.ប់ផ្កាប់មុខតែម្តង យ៉ាងរន្ធត់ក្នុងថ្លុកឈាម តែម្តង ដោយមិនដឹងថា បណ្តាកមកពីមូលហេតុអ្វី ដែលធ្វើឲ្យបុរសខាងលើ ចាក់និងអារកខ្លួនឯងបែបនេះនៅឡើយនោះទេ ។
ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចមូលដ្ឋាន ទាំងនគរបាលប៉ុស្តិ៍ ទាំងអាវុធហត្ថ និងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ ក៏បានចុះមកធ្វើការពិនិត្យ សព បានបញ្ជាក់ថា ពិតជាការធ្វើអត្តឃាត ដោយខ្លួនឯងពិតមែន និងបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល មេសា