រថយន្ដ​ស៊េរី​ទំនើប​ Ford Raptor​ បុក​ជាមួយ​កង់​បី​ឥណ្ឌាកំពុង​បត់​ឆ្លងផ្លូវ បន្ត​ទៅ​បុក​របាំង​ថ្ម​ដាក់​បាំង​ការដ្ឋាន និង​បុក​របង​ការដ្ឋាន​សាងសង់​ស្ពាន​អាកាសបន្ថែមទៀត រងការខូចខាតយ៉ាងដំណំ
សន្តិសុខសង្គម
101

រាជធានីភ្នំពេញ ៖ បុរសម្នាក់ ​បើក​រថយន្ដ​ស៊េរី​ទំនើប​ Ford Raptor បើក​បុក​ជាមួយ​កង់​បី​ឥណ្ឌា ​ដែល​បើក​បត់​ឆ្លងផ្លូវ បន្ត​ទៅ​បុក​របាំង​ថ្ម​ដាក់​បាំង​ការដ្ឋាន​ ហើយ​ជ្រុល​ទៅ​បុក​របង​ការដ្ឋាន​សាងសង់​ស្ពាន​អាកាសបន្ថែមទៀត បណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង១២ យប់ ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចតាម​បណ្ដោយ​ផ្លូវ៦០ម៉ែត្រ​ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ​ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់​បើក​រថយន្ដ​ស៊េរី​ទំនើប​ Ford Raptor មួយគ្រឿង ដែលពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BU-1698 បើកតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង មកដល់កន្លែងកើតហេតុ ក៏បើក​បុក​ជាមួយ​កង់​បី​ឥណ្ឌា​ដែល​បើក​បត់​ឆ្លងផ្លូវយឿតៗ​ ហើយរថយន្ដមិនទាន់អស់ល្បឿន បន្ត​ទៅ​បុក​របាំង​ថ្ម​ដាក់​បាំង​ការដ្ឋាន​ស្ពានអាកាស៦០ម៉ែត្រ បន្ដទៅ​បុក​របង​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​បណ្ដាលឲ្យ​រង​ការ​ខូចខាតយ៉ាងដំណំថែមទៀត។

ក្រោយ​កើត​ហេតុ​ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ដ​និង​កង់បីឥណ្ឌា​ ទៅ​រក្សា​ទុក​រង​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕ Mrr Ka


Telegram