មុខសញ្ញាជួញដូរ ម៉ាទឹកកក ក្នុងស្រុកកៀនស្វាយយ៉ាងសកម្ម និងមានដីកាបង្គាប់អោយចាប់ខ្លួន ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ!
សន្តិសុខសង្គម
235

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) និងមានដីកាបង្គាប់អោយចាប់ខ្លួន ត្រូវបាននគរបាលស្រុកកៀនស្វាយ ចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ១និង៤៥ នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២២ នៅចំណុច ភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ ទ្រីស វណ្ណា ហៅខ្នា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល (មានដីកាបង្គាប់អោយចាប់ខ្លួន .លេខ៥០២/២៣ ចុះថ្ងៃទី០៨/០៨/២០២៣ ចេញដោយលោក ជា សុខហៀង ចៅក្រមស៊ើបសួរនៃសាលាតំបូងខេត្តកណ្តាល) និងមានសារធាតុញៀនក្នុងទឹកនោម ។

ក្នុងនោះ វត្ថុតាងចាប់យករួមមាន ៖ ថ្នាំញៀន(ម៉ាទឹកកក)ចំនួន០២ កញ្ចប់ (ធំ០១ តូច០១)(ទំងន់ ៤៩,៨៩ក្រាម) និងសម្ភារៈវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន។

សូមបញ្ជាក់ថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ សហការជាមួយកម្លាំងជំនាញគ្រឿងញៀនស្រុកកៀនស្វាយ បានចុះស្រាវជ្រាវរកមុខសញ្ញាដែលមានដីកាបង្គាប់អោយចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល

ពេលជិះល្បាតដល់ចំណុចភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក៏ជួបប្រទះមុខសញ្ញាឈ្មោះ ទ្រីស វណ្ណា(ហៅខ្នា) កំពុងនៅតាមផ្លូវលំ ពេលនោះកម្លាំងសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ទ្រីស វណ្ណា(ហៅខ្នា) ហើយសមត្ថកិច្ចបានធ្វើការឆែកឆេរនៅលើខ្លួនជនសង្ស័យ រកឃើញម្សៅក្រាមពណ៌សថ្លាសង្សយ័ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០២កញ្ចប់(ធំ០១ តូច០១) បន្ទាប់មកកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាថ្នាំញៀនចំនួន០២កញ្ចប់(ធំ០១ តូច០១)ខាងលើ ពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញពីឞនុស្សប្រុសម្នាក់ (មិនស្គាល់ត្រកូល) (មិនស្គាល់ទីលំនៅ) តំលៃ៥៥០ដុល្លា(ប្រាំរយហាសិបដុល្លា) វេរលុយតាមវីង ទៅអោយលេខទូរសព្ទ័... ដើម្បីយកមកលក់បន្ត ។

បន្ទាប់ពីរសួរនាំរួច ជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕ អែល វិចិត្រ


Telegram