រថយន្តព្រូស បុកម៉ូតូសង់ជិះបញ្ច្រាសទិសគ្នា របួ....សធ្ង....ន់ម្នាក់ រួចខ្ទាតផ្លោងរថយន្តមកចិញ្ចើមផ្លូវ ប៊ិះធ្លាក់ប្រឡាយលើផ្លូវ៦០ម៉ែត្រ
សន្តិសុខសង្គម
254

រាជធានីភ្នំពេញ ៖ អ្នកជិះម៉ូតូបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកអ្នកបើករថយន្តវិញក៏របួស ខណៈរថយន្តព្រូសមួយគ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលមកបុកម៉ូតូសង់ កំពុងជិះបញ្ច្រាសទិសគ្នា រួចខ្ទាតផ្លោងរថយន្តមកចិញ្ចើមផ្លូវ ប៊ិះធ្លាក់ប្រឡាយថែមទៀត ខ្ទេចរថយន្តនិងម៉ូតូយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ លើផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តព្រូសមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AD-0731 បើកបរក្នុងទិសដៅពីជើងមកត្បូង តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ក៏បានរេចង្កូតមកបុកម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FE-2088 ដែលកំពុងជិះដោយកម្មករសំណង់ផ្នែកពិដានម្នាក់ តាមបណ្តោយផ្លូវខាងលើ ទិសដៅបញ្ច្រាសទិសគ្នាពីត្បូងមកជើងវិញ បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ រួចខ្ទាតផ្លោងរថយន្តមកចិញ្ចើមផ្លូវ ប៊ិះធ្លាក់ប្រឡាយថែមទៀត ខ្ទេចរថយន្តនិងម៉ូតូយ៉ាងដំណំ អ្នកបើករថយន្តក៏របួស។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ខណ្ឌមានជ័យ មកបានចុះមកដល់ទីតាំងកើតហេតុ ដោយទុកពេលឲ្យភាគីទាំងខាង ចរចារគ្នាមួយជំហ៊ានសិន បើមិនត្រូវគ្នាទេ នឹងធ្វើការវាស់វែង យកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ


Telegram