កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចា..ប់ និងបញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីឆ..ក់ទូរស័ព្ទ
សន្តិសុខសង្គម
92

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង ១២និង ៥០នាទី​យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅចំណុចហាងអាហារបួស ផ្លូវលេខ១៦៣ ក្រុម៣៩ ភូមិ០៥ សង្កាត់អូរឡាំពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណី លួចមាន ស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) មួយកើតឡើង បង្កដោយជនល្មើសចំនួន៣នាក់ ឈ្មោះ សុខ រ័ត្ន ឈ្មោះ ហេង ជូឡេង និងឈ្មោះ អាណូ បានបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ម៉ាក XIAO MI ០១គ្រឿង ពីជនរងគ្រោះឈ្មោះ SILVIA HOYO បានសម្រេច។

ក្រោយកើតហេតុភ្លាមៗ កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នាយកដ្ឋានដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ ឆែកកាមេរ៉ាសុវត្តិភាពតាមដងផ្លូវ និងប្រមូលប្រភពពត៍មានរហូតឈានដល់ការកំណត់អត្តសញ្ញាណជនសង្ស័យ និងធ្វើការឃាត់ខ្លួនជនសង្ស័យ ជាក់ស្ដែង បានចំនួន០២នាក់ រួមមាន៖ ឈ្មោះ សុខ រ័ត្ន និង ឈ្មោះ ហេង ជូឡេង ហើយបាននាំខ្លួនជនសង្ស័យទាំង០២នាក់ មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

ផ្អែកតាមចម្លើយសារភាព សមត្ថកិច្ចយើងសន្និដ្ឋានបានថា៖ ឈ្មោះ សុខ រ័ត្ន ហៅ តេវ, ឈ្មោះ ហេង ជូឡេង ពិតជាបានធ្វើ សកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីជនរងគ្រោះឈ្មោះ SILVIA HOYO កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១២ និង៥០នាទីយប់ នៅចំណុចហាងអាហារបួស ផ្លូវលេខ១៦៣ ក្រុម៣៩ ភូមិ០៥ សង្កាត់អូរឡាំពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រាកដមែន៕


Telegram