មន្រ្តីជំនាញក.ប.ប. ដកហូតទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ និងមិនអនុលោមភាពប្រមាណជាង២០គីឡូក្រាម
សន្តិសុខសង្គម
56

ខេត្តបន្ទាយមានជ័យ ៖ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. សាខាខេត្តតាកែវ ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ ថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៣ បានខិតខំស្វែងរកភាពមិនអនុលោមលើមុខទំនិញគ្រប់ប្រភេទដែលបម្រើឱ្យសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់ ពិសេសជីវិតរបស់មនុស្សទូទៅផងនោះ។

ក្នុងការស្រាវជ្រាវស្វែងរក មន្រ្តីជំនាញបានដកហូតនូវទំនិញខូចគុណភាពប្រើប្រាស់ និងមិនមានអនុលោមភាពចំនួន ២៤.៤០គីឡូក្រាម និងចំនួន ១៩ដបផងដែរ និងពិន័យលើម្ចាស់ទំនិញព្រមជាមួយកិច្ចសន្យាបញ្ឍប់ការលក់នូវទំនិញមិនអនុលោមភាពទាំងអស់នោះបន្តទៀត ៕


Telegram