ករណីរំលោភលើទំនុកចិត្ត ដោយបានបង្កើតឯកសារប្រាក់កម្ចីសិប្បនិម្មិត ដើម្បីបានដកប្រាក់របស់ក្រុមហ៊ុនចំនួន២៥,០០០,០០០រៀល
ខេត្តកំពង់ស្ពឺ ៖ ដោយបានការអនុញ្ញាតិពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ការិយាល័យព្រហ្មទណ្ឌ បានទទួលជនសង្ស័យម្នាក់ ឈ្មោះ មាំ សុខនាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរបុគ្គលិកក្រុមហ៊ុនឥណទានKEP ។ នេះបើយោងតាមផេក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។
ការឃាត់ខ្លួននេះ តាមបណ្តឹងពីតំណាងក្រុមហ៊ុន ជាប់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដែលបានបង្កើតឯកសារប្រាក់កម្ចីសិប្បនិម្មិត ដើម្បីបានដកប្រាក់របស់ក្រុមហ៊ុន ចំនួន២៥,០០០,០០០រៀល ។
ក្រោយពេលធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាពិតជាបានប្រព្រឹត្ត និងបង្កើតឯកសារកម្ចីប្រាក់សិប្បនិមិ្មត ដើម្បីដកយកប្រាក់ ទៅព្យាបាលឪពុកមានជម្ងឺនៅមន្ទីពេទ្យពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្តនីវិធី ៕