ត្រឡប់ពីផឹកវិញ ត្អូញប្រាប់ប្រពន្ធថាឈឺភ្នែក ប្រពន្ធថាឲ្យគាត់ធ្វើម៉េច គាត់មិនមែនពេទ្យណា តូចចិត្តយកអង្រឹងមកច.....ងកស្លា...ប់ លើការដ្ឋានសំណង់ផ្ទះវីឡាមួយកន្លែង
សន្តិសុខសង្គម
168

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈប្រទះឃើញ បុរសម្នាក់ ជាកម្មករសំណង់ បានយកអង្រឹងជាប់ជាមួយខ្សែ ចងកសម្លាប់ខ្លួន នៅលើការដ្ឋានសំណង់ផ្ទះវីឡាមួយកន្លែង ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៦និង ១០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ចំណុចទីតាំងលេខ១៥-១៦-១៧ ផ្លូវបេតុង ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឈីញ ទផាវ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ស្នាក់នៅរោងកម្មករសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

តាមការបំភ្លឺពីឈ្មោះ ង្វៀង យ៉ាំងសឺង ភេទប្រុស មុខរបរកម្មករ បានឲ្យដឹងថានៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ គាត់បានចេញពីកន្លែងស្នាក់នៅមកដល់ការដ្ឋាន រួចបានឡើងតាមជណ្ដើរឡើងទៅលើស្រាប់ឃើញជនរងគ្រោះ ចង ក ដោយចំណងអង្រឹងជាប់នឹងដែកថ្នាំងអំពៅដែកលៀនចេញពីសសរផ្ទះឡើងទៅលើ ទើបខ្ញុំបានស្រែកប្រាប់កម្មករផ្សេងទៀតឲ្យដឹង។

ចំណែកតាមការបំភ្លឺពីឈ្មោះ ឡុង លីដូត អាយុ៣១ឆ្នាំ ភេទប្រុស ជាកម្មករស្នាក់នៅការដ្ឋានកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល១១យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះបានមកដល់ការដ្ឋានដោយមានយកអង្រឹងមកជាមួយ រួចបាននៅនិយាយទូរស័ព្ទហៅគេមកយកគាត់តែគ្មានអ្នកណាមកយកទេ ទើបជនរងគ្រោះឡើងទៅប្លង់សេផ្ទះជាន់ទី១បាត់, លុះព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ស្រាប់តែមានកម្មករឡើងទៅលើហើយស្រែកប្រាប់ថាជនរងគ្រោះ ចង ក ស្លាប់បាត់ទៅហើយ។

ប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ពេលចេញពីធ្វើការប្ដីគាត់បានផឹកស្រាជាមួយកម្មករគ្នាគាត់, ពេលយប់បន្តិច ប្ដីប្រាប់ថាឈឺភ្នែក ហើយខ្លួនជាប្រពន្ធក៏ថាឲ្យគាត់ធ្វើមិច គាត់មិនមែនពេទ្យទេ ទើបទាស់សម្តីគ្នាតិចតួច ហើយប្ដីគាត់ ក៏បានយកអង្រឹងនឹងប្រាប់ថាទៅដេកនៅការដ្ឋានវិញ, លុះព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ស្រាប់តែកម្មករធ្វើការជាមួយបានមកប្រាប់គាត់ថា ប្ដីគាត់ ចង ក ស្លាប់នៅក្នុងការដ្ឋានបាត់ទៅហើយ ក៏មកមើលសាកសពប្ដី រួចបានយកភួយដណ្ដប់លើសាកសពប្ដី។

តាមការពិនិត្យរបស់គ្រូពេទ្យកោសល្យវិច័យ សពគ្មានពាក់អាវ ស្លៀកខោជើងខ្លី សាកសពមានសភាពរឹង មានហូរទឹកមាត់ប្រឡាក់ចង្ការ សាកសពកម្ពស់១,៦២ម៉ែត្រ មានស្នាមជាំទ្រុឌនៅជុំវិញក១កន្លែង ពិនិត្យទឹកនោមសាកសពវិជ្ជមានសារធាតុញៀនប្រភេទអំហ្វេតាមីន និងម៉ក់ហ្វីន ។

តាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយសារចង កពិតមែន និងប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ


Telegram