រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១០និង៣០នាទី បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្សារព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធបទឆបោកយកទូរសព្ទ័ដៃ ប្រព្រឹត្តនៅចំណុចបរិវេណខុនដូណតប្រ៊ីត ផ្លូវលេខ២០០៤ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង រ៉ា ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅផ្ទះលេខ៩ ផ្លូវលំ ភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ក្នុងនោះ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ផ្លាកលេខសៀមរាប១D-០១០៨ (ឡើងតែមសេរីឆ្នាំ២០២២), មួកសុវត្ថិភាព ម៉ាកUSS ពណ៌ស។ សម្ភារៈបាត់បង់៖ ទូរសព្ទ័ដៃម៉ាកហូវៃ ពណ៌ ទឹកមាស។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕