រថយន្ត Range Rover បុករបាំងថ្មចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត Range Rover មួយគ្រឿង បុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ២និង៥៥នាទី យប់ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវម៉ុងឬទ្ធី សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
យោងទៅតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត Range Rover មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2X-5987 បើកតាមបណ្ដោយផ្លូវខាងលើ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏បុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយតាមច្បាប់បន្តទៀត ៕ Mrr Ka