សូមចូលរួមរំលែកទុក្ខផង .. ភរិយារបស់ លក ប៊ុនធឿន ចាងហ្វាងនៃអង្គភាពសារព័ត៌មានAK News ទទួលមរណភាព ដោយសារជំងឺមហារីកស្បូន ក្រោយមានសភាពធ្ងន់ធ្ងរប្រមាណ១សប្តាហ៍ប៉ុណ្ណោះ ..
សន្តិសុខសង្គម
501

រាជធានីភ្នំពេញ ៖ លោករតនា ដែលជាអ្នកយកព័ត៌មានម្នាក់ និងមានឪពុក ឈ្មោះ លក ប៊ុនធឿន ដែលជាចាងហ្វាងនៃអង្គភាពសារព័ត៌មាន AK News កំពុងជួបទុក្ខធំ ខណៈភរិយារបស់លោក លក ប៊ុនធឿន និងជាម្តាយរបស់លោក រតនា បានទទួលមរណភាព ដោយសារជំងឺមហារីកស្បូន ក្រោយមានសភាពធ្ងន់ធ្ងរ បានមកសម្រាកនៅមន្ទីរពេទ្យរុស្ស៊ី ប្រមាណ១សប្តាហ៍ប៉ុណ្ណោះ ។

ឈ្មោះ លក ប៊ុនធឿន ដែលជាឪពុករបស់ លោក រតនា មិនបោះបង់ការជួយប្រពន្ធនោះទេ បើទោះបីដឹងថា ជាជំងឺដំណាក់កាលចុងក្រោយក៏ដោយ គាត់នៅតែបន្តចំណាយលុយទាំងអស់ដែលមាន ដើម្បីភរិយាជាទីស្រលាញ់របស់លោក ដែលអកុសល ភរិយារបស់ លក ប៊ុនធឿន ចាងហ្វាងនៃអង្គភាពសារព័ត៌មាន AK News ក៏បានទទួលមរណភាព នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣ នេះ ក្នុងមន្ទីរពេទ្យខ្មែរសូវៀត (ពេទ្យរុស្ស៊ី) ។

បច្ចុប្បន្នសព ត្រូវដឹកតាមរថយន្តកងទ័ពជើងទឹក ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិព្រៃខ្លា ឃុំពោធិរាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

ដូចបានជម្រាបខាងលើ បើមានចិត្តអាណិតដល់គាត់ ប្រិយមិត្តបងប្អូន អាចចូលរួមរំលែកទុក្ខតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន តាមរយៈ ស្វាមីរបស់គាត់ផ្ទាល់ កុងABA .LORKBUNTHOEUN : 017500511 សូមអរគុណទុក្ខជាមុន និងសូមចូលរួមរំលែកទុក្ខផង ៕


Telegram