សមត្ថកិច្ចចុះទៅណែនាំហាងមួយកន្លែង ក្រោយចាក់ភ្លេងរាល់យប់លើសពីម៉ោង១០ រំខានដល់អ្នកជិតខាងមិនអាចសម្រាកបាន
រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃ២៨ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ថាមានទីតាំងហាងមួយកន្លែង ស្ថិតនៅផ្លូវលេខ៣១៧ ខណ្ឌទួលគោក ចាក់ភ្លេងរាល់យប់លើសពីម៉ោង១០ បង្កសំឡេងរំខានដល់អ្នកជិតខាងមិនអាចសម្រាកបាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះដល់ទីតាំងនោះដើម្បីត្រួតពិនិត្យ ដោយបានធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាពបង្កសម្លេងរំខានដល់អ្នកជិតខាងមិនអាចសម្រាកបាន៕