ព្រះបដិមាដែលប្រជាពលរដ្ឋ ប្រគល់ជូន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល ត្រូវបានយកមករក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ
សន្តិសុខសង្គម
131

ខេត្តកណ្តាល ៖ ព្រះបដិមាដែលប្រជាពលរដ្ឋ ប្រគល់ជូន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល ត្រូវបានយកមករក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ។ នេះបើយោងតាមផេក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

គិតត្រឹមម៉ោង៤:០០ ល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បាននាំយកព្រះបដិមាដែលទទួលពីប្រជាពលរដ្ឋក្នុងស្រុកអង្គស្នួល​ ខេត្តកណ្តាល ជូនក្រុមការងារជំនាញរបស់សារមន្ទីរជាតិ​ភ្នំពេញ ដោយយកទៅរក្សាទុកនៅក្នុងឃ្លាំង​ដោយសុវត្ថិភាព​។

សូមបញ្ជាក់ជូនថា ការប្រគល់និងទទួលព្រះបដិមាខាងលើ មានការចូលរួមពីសំណាក់ឯកឧត្តម អ៊ុក សុខា អគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយកក៏បានលើកឡើងនូវការផ្តាំផ្ញើនិងថ្លែងអំណរគុណពីលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ជូនចំពោះអាជ្ញាធរដែនដី មន្រ្តីជំនាញនិងថ្នាក់ដឹកនាំមន្ទីរ ជាពិសេសប្រជាពលរដ្ឋ ដែលបានរកឃើញនឹងបានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណឬវត្ថុសិល្បៈនានាមកកាន់សារមន្ទីរ ដើម្បីយកមកថែរក្សា ការពារនិងអភិរក្ស ទុកបន្តឲ្យកូនចៅជំនាន់ក្រោយបានស្គាល់និងសិក្សាស្រាវជ្រាវ៕


Telegram