មិននឹកស្មានដល់ បងប្អូនខ្មែររាប់ម៉ឺននាក់ណែនណាន់ពេញអង្គរ រង់ចាំជួបព្រះភក្ត្រ័ ព្រះអង្គវនវាសី ចន្ទ មុនី នៅវត្តអង្គរខាងជើង ដែលទិដ្ឋភាពនេះអង្រួនចិត្ត រំភើប ស្ញប់ស្ញែង នឹងអរិយធម៌ វប្បធម៌ ដ៏រុងរឿងរបស់ខ្មែរនាពេលនេះ ...
សន្តិសុខសង្គម
271

ខេត្តសៀមរាប ៖ ប្រិយមិត្តពិតជាបានជ្រាបហើយ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ យើងបានធ្វើការផ្សាយម្តងរួចមកហើយ ពីទិដ្ឋភាពរួម ដែលពុទ្ធបរិស័ទជិតឆ្ងាយ ជាច្រើនកុះករ មកពីបណ្តាខេត្តនានា មកនាំគ្នា មកសម្រាកចាំមុន ដើម្បីចាំជួបព្រះភក្ត្រ ព្រះគ្រូធម្មវនវាសី ចន្ទ មុនី ដែលនឹងនិមន្តមកពីខេត្តកំពង់ឆ្នាំង សម្តែងធម៌ទេសនា ក្នុងពិធីបុណ្យកឋិនទានមហាសាមគ្គី នៅវត្តឥន្ទបត្តបុរី អង្គរខាងជើង ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ។

ក្នុងនោះ យោងតាមផេកផ្លូវការរបស់ វត្តរាជបូណ៌ ក្រុងសៀមរាប បានបង្ហោះឲ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យ ១៥ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ព្រះធម្មវនវាសី ចន្ទ មុនី និមន្ដមកថ្វាយបង្គំ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ នៅវត្តរាជបូណ៌ ក្រុងសៀមរាប ។ « សំខាន់បំផុតបង្កើតពុទ្ធិកសិក្សា សម្រាប់កសាងធនធានព្រះសង្ឃ ក្នុងព្រះពុទ្ធសាសនា » នេះជាព្រះថេរដីការបស់ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ផ្តាំផ្ញើចំពោះព្រះតេជគុណ ធម្មវនវាសី ចន្ទ មុនី ។(កុលបុត្រ ខ្មែរអង្គរ) ។

ដោយឡែកទិដ្ឋភាពរួម នាថ្ងៃទី២៩ ខែតុលា នោះដែរ មិននឹកស្មានដល់ បងប្អូនប្រជាពលរដ្ឋរាប់ម៉ឺននាក់ ណែនណាន់ មករង់ចាំជួបព្រះភក្ត្រ័ ព្រះអង្គវនវាសី ចន្ទ មុនី នៅវត្តអង្គរខាងជើង ច្រើនណាស់ដែលរូបភាព និងទិដ្ឋភាពទាំងនេះ បានអង្រួនចិត្ត បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងខ្លាំង រំភើប ស្ញប់ស្ញែង នូវទិដ្ឋភាពទាំងនេះ ដែលអង្គរពោរពេញទៅដោយមនុស្សម្នារ ពិសេសរំភើប ស្ញប់ស្ញែង នឹងអរិយធម៌ វប្បធម៌ សាសនា ដ៏រុងរឿងរបស់ខ្មែរ នាពេលនេះ ៕ នុច


Telegram