កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ ជួយសង្គ្រោះ ២នាក់ម្តាយកូន ដែលជួបគ្រោះថ្នាក់ចរាចរណ៍បញ្ជូនទៅមន្ទីរពេទ្យ
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្ត បានបុកជាមួយម៉ូតូ បណ្តាលឲ្យរងរបួស២នាក់ម្តាយកូន ត្រូវបាន កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០បានចេញជួយសង្គ្រោះដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ពេលនេះ ជនរងគ្រោះទាំង២នាក់ម្តាយកូន ត្រូវបានរថយន្តសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ៕ មេសា