រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើល ដោយនារីម្នាក់ បានធ្វើអត្តឃាត ចងកសម្លាប់ខ្លួន ក្នុងបន្ទប់ជួល ស្លាប់ចោលគូដណ្តឹងដែលជិតរៀបការនឹងគ្នាទៅហើយ សល់តែ១ខែទៀតប៉ុណ្ណោះ ក្រោយតូចចិត្តនឹងគូដណ្តឹង ស្តីបន្ទោសនាង រឿងចាញ់បោកគេអស់លុយ៣០០ដុល្លារ នៅចំណុចខាងត្បូងស្តុបសេះមាស លើផ្លូវ៣០ម៉ែត្រ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង៧យប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងគូដណ្ដឹងរបស់នារីខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុប៉ុន្មានថ្ងៃមុន ពួកគាត់បានឈ្លោះគ្នា រឿងចាញ់បោកគេអស់លុយ៣០០ដុល្លារ ហើយក៏មិនបាននិយាយរកគ្នា លុះដល់ថ្ងៃកើតហេតុ ខាងស្រីក៏តូចចិត្ត បានធ្វើអត្តឃាត ច.ង កសម្លាប់ខ្លួន ក្នុងបន្ទប់ជួលជាន់ទី៥ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាងតែម្តង ។
គូដណ្តឹងខាងប្រុស បានបញ្ជាក់ទៀតថា គាត់បានស្ដីឲ្យនារីជាគូរដណ្ដឹងរបស់គាត់ ម៉េចបានទៅចាញ់បោកគេអ៊ីចឹង ហើយក៏ឈ្លោះប្រកែកគ្នា និងបាននាំគ្នាដេករៀងខ្លួន លុះដល់ថ្ងៃកើតហេតុ ក៏កើតរឿងបែបនេះតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញមូលដ្ឋាន សហការជាមួយនគរបាលជំនាញផ្នែកកោលស្យវិច័យ បានចុះមកធ្វើការពិនិត្យសព និងបានបញ្ជាក់ថា ពិតជាចងកសម្លាប់ខ្លួនពិតមែន និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ Mrr Ka