Update ៖ ម្ចាស់មិននៅ ចាក់សោចោល ផ្ទះហុយផ្សែងឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលទាំងព្រឹកនៅបាក់ខែង
សន្តិសុខសង្គម
75

រាជធានីភ្នំពេញ៖ ផ្ទះចំនួន២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ទាំងព្រឹក ខណៈម្ចាស់ចាក់សោទុកចោល បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ៩ និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៦A ត្រង់ចន្លោះស្ពានទី៨និង៩ក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះនេះ ឈើលើថ្មក្រោម មានម្ចាស់ឈ្មោះ ថន ពេជ្រ ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរលក់ដូរ។

តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ រស់នៅក្បែរខាង បានអោយដឹងថា មុនពេលកើតហេតុ គេឃើញម្ចាស់បានចាក់សោទុកចោល ស្រាប់តែផ្សែងហុយចេញពីក្នុងផ្ទះ និងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរ បាននាំគ្នាជួយបាញ់ពន្លត់ តែពុំអាចទប់ស្កាត់បាន ក៏ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ទៅអន្តរាគមន៍។

តាមនគរបាលការិយាល័យ បង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា នៅក្នុងហេតុការណ៍ រថយន្តពន្លត់អគ្គីភ័យ ចំនួន៦គ្រឿងរបស់ក្រុមហ៊ុន OCICបាន ទៅអន្តរាគមន៍បាញ់ពន្លត់ហើយ ភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង១០និង១៥នាទីព្រឹក ដោយបាន បណ្តាលអោយផ្ទះមួយខ្នងខាងលើ បានរងការខូចខាតទាំងស្រុង រួមជាមួយសម្ភារៈមួយចំនួនទៀត និងបណ្តាលអោយមន្រ្តីពន្លត់អគ្គិភ័យ ម្នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ ដោយសារតែ ក្រឡាច់ជណ្តើរធ្លាក់ បច្ចុប្បន្នបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។

ទាក់ទិនការកើតមានអគ្គិភ័យ ត្រូវបានម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ច អោយដឹងថា បណ្តាលមកពីឆ្លងចរន្តអគ្កិសនី ដោយបានឆេះអស់ផ្ទះថ្មលើ ឈើក្រោម ០២ខ្នង ស្មើនឹង ០២គ្រួសារ ប៉ះពាល់ផ្ទះថ្មដែលទទួលរងអំពីអណ្តាតភ្លើង ០២ខ្នង ស្មើនឹង ០៣គ្រួសារ និងខាតរថយន្តម៉ាក Lexus ០១គ្រឿង៕ មេសា


Telegram