រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត Toyota មួយគ្រឿង មិនប្រយ័ត្នរេចង្កូតទៅបុកនឹងខឿនប្រឡាយលូរទឹកស្អុយ តាមបណ្ដោយផ្លូវជាតិលេខ ៤ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ សំណាងល្អបានបងប្អូនប្រជាពលរដ្ឋជួយទាញចេញពីក្នុងរថយន្ត។
ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង ៣ យប់ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
តាមប្រភពព័ត៌មានសមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ដ Toyota ពាក់ស្លាកលេខ ភ្នំពេញ 2BV 2226 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតមកលិច បើកមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកនឹងឃឿនប្រឡាយលូទឹកស្អុយ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ ភ្លាមនោះត្រូវបានបងប្អូនប្រជាពលរដ្ឋ ជួយទាញអ្នកបើកបរចេញពីក្នុងរថយន្ដ ។
ក្រោយកើតហេតុសមត្ថកិច្ចបានឲ្យម្ចាស់រថយន្តធ្វើការស្ទូច យករថយន្តខាងលើ ទៅជួសជុលដោយខ្លួនឯង ដោយសារមិនបានប៉ះពាល់សម្បត្តិរដ្ឋ ឬប៉ះពាល់ដល់ពលរដ្ឋដ៍ទៃនោះទេ៕ Mrr Ka