រាជធានីភ្នំពេញ៖ ជនសង្ស័យជាស្ត្រីម្នាក់ ត្រូវបានជនរងគ្រោះតាមទាន់ ប្តឹងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ឲ្យឃាត់ខ្លួន និងនាំមកបង្ហាញរថយន្តដែលខ្លួនបានបើកគូទ លាក់លុយដែលលួចពីជនរងគ្រោះ ជិត១ម៉ឺនដុល្លារអាមេរិក ហើយព្យាយាមប្រកែកថាខ្លួនថាមិនបានលួច ពេលគេហៅកូនចៅមកជុំគ្នាសួរទៀត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ត្រង់ចំណុច ផ្ទះលេខ២៦៧ ផ្លូវKs០៥ បុរីពិភពថ្មីកួរស្រូវ៣ ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានបញ្ជាក់ប្រាប់ TVFB ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ែន រស្មី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិ ផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ក្នុងនោះ វត្ថតាងចាប់យករួមមាន ៖ រថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AV-2112 , ទូរស័ព្ទដៃ ម៉ាក Iphone ពណ៌ទឹកមាស ចំនួន០១គ្រឿង , លុយដុល្លារអូស្រ្តាលីចំនួន៥៣០០ដុល្លារអូស្រ្តាលី , លុយដុល្លារ អាមេរិក ចំនួន១៨០០ដុល្លារអាមេរិក , លុយខ្មែរ ចំនួន ២,៨០០,០០០រៀល (ពីរលានប៉ែតសិបម៉ឺនរៀល) , លុយថៃចំនួន ៤០០០បាត (បួនពាន់បាត) និងកាបូបស្ពាយ ពណ៌សូកូឡាចំនួន០១។
ចំណែក ជនរងគ្រោះឈ្មោះ វិន លីហួរ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៦៧ ផ្លូវKs០៥ បុរីពិភពថ្មី៣ ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមរបាយការណ៍ពីសមត្ថកិច្ចដែល TVFB ទទួលបាន បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៩និង០០នាទី ជនរងគ្រោះ បានទុកលុយដុល្លារអូស្រ្តាលីចំនួន១៦០០០ដុល្លារអូស្រ្តាលី នៅក្នុងកាបូបស្ពាយ ពណ៌ខ្មៅ រួច ដាក់កាបូបនៅផ្ទះលេខ២៦៧ ផ្លូវKS០៥ បុរីពិភពថ្មីកួរស្រូវ៣ ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៧និង៣០នាទី ជនរងគ្រោះបានយកលុយ ខាងលើ បំរ៉ុងទៅដូរជាលុយដុល្លារអាមេរិក តែពេលជនរងគ្រោះយកកាបូបលុយមកមើល ស្រាប់តែបាត់លុយដុល្លារ អូស្រ្តាលី អស់ចំនួន១១០០០ ដុល្លារអូស្រ្តាលី ។ ហើយជនរងគ្រោះក៏បានហៅកូនចៅមកជុំគ្នា ចំណែកជនសង្ស័យបានសុំខ្ចីម៉ូតូរបស់ប្អូនប្រុសជនរងគ្រោះ ទៅបាត់អស់រយ:ពេល០១ម៉ោង ក៏ ត្រឡប់មកវិញ ហើយជនរងគ្រោះមានការសង្ស័យ ក៏ហៅជនងស្ស័យមកសួរនាំថា ចែមានបានយកលុយខ្ញុំទេ ហើយជនសង្ស័យ ឈ្មោះ វ៉ែន រស្មី បានឆ្លើយបដិសេធន៍ថា មិនបានយកទេ។ លុះដល់វេលាម៉ោង១៧និង៣០នាទី ថ្ងៃខែឆ្នាំដដែល ក៏ មានអ្នកជិតខាងបាន ទូរសព្ទប្រាប់ជនរងគ្រោះថា បានឃើញជនសង្ស័យ ជិះម៉ូតូម៉ាកស្កុបពីមកឈប់ មុខផ្ទះរបស់ ជនរងគ្រោះមួយកន្លែងទៀត ស្ថិតនៅភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលជនសង្ស័យ បានចតរថយន្តម៉ាកព្រូសពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AV-2112 ទុកចោលនៅខាងមុខផ្ទះនោះ ហើយបានយកវត្ថុ អ្វីមួយមកដាក់ចូលក្នុងគូទ រថយន្តម៉ាកខាងលើ របស់ជនសង្ស័យ។
ប្រភពដដែលបន្តថា បន្ទាប់មកជនរងគ្រោះ ក៏បានឲ្យឈ្មោះ ឈួន វាសនា ភេទប្រុស អាយុ៣២ឆ្នាំ (ត្រូវជាបងថ្លៃរបស់ជនរងគ្រោះ) ឆែកកាមេរ៉ា សុវត្ថិភាពដែលបំពាក់នៅផ្ទះ ស្ថិតនៅ ភូមិព្រៃកីខាងលើ ក៏បានឃើញ ជនសង្ស័យយកលុយទៅលាក់ក្នុងគូទរថយន្ត ម៉ាកខាងលើប្រាកដមែន រួចជនរងគ្រោះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរលួសឲ្យជួយ អន្តរាគមន៍ ។ សមត្ថកិច្ចក៏បានធ្វើការ ឃាត់ ខ្លួនជនសង្ស័យខាងលើ ត្រង់ចំណុចភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសួរនាំ និងនាំជនសង្ស័យទៅបើកកូទរថយន្តមើលឃើញលុយចំនួន ៥៣០០ដុល្លារអាមេរិកអូស្ត្រាលីនៅគូទ រថយន្ត ម៉ាកខាង លើរបស់ជនសង្ស័យ ទើបឃាត់ខ្លួន ជនសង្ស័យ រួមនិងវត្ថុតាងយកមក ធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលរលួសតាមនីតិវិធីច្បាប់។
ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយ សារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ(ជនសង្ស័យ) ពិតជាបានធ្វើ សកម្មភាព លួច (លុយ) របស់ ជនរងគ្រោះ ប្រាកដមែន រួចជនរងគ្រោះដាក់ពាក្យបណ្ដឹងចំឈ្មោះ ជនសង្ស័យ ខាងលើ ដើម្បីឲ្យសមត្ថកិច្ចចាក់ ការតាមផ្លូវ ច្បាប់ តែម្ដង ៕ អែល វិចិត្រ