ឃាត់ខ្លួនមន្ត្រីយោធា និងស្ត្រីម្នាក់ ករណីឆបោក និងរំលោភលើទំនុកចិត្ត ចំនួន៤៧២,០០០ដុល្លារ
សន្តិសុខសង្គម
115

រាជធានីភ្នំពេញ ​៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៤៥នាទី បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចមុខហាងឌឺធឺរ៉េស ផ្លូវលេខ៥៩៨ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពីបទឆបោក និងរំលោភលើទំនុកចិត្ត សរុបចំនួន៤៧២,០០០ដុល្លារ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៖

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង២នាក់រួមមាន ៖

១-ឈ្មោះ នួន សារី ភេទ ប្រុស ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់ផ្ទះលេខ៥១C បុរីវិមានភ្នំពេញ ផ្លូវលេខ៣៥០អា ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ យោធា។

២-ឈ្មោះ អ៊ុត យាវម៉ី ភេទ ស្រី ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់ផ្ទះលេខ៥១C បុរីវិមានភ្នំពេញ ផ្លូវលេខ៣៥០A ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕


Telegram