អូខុង ដែលវា...យស..ម្លា....ប់ឈ្លូសកំពុងហែលទឹកនៅកោះកុង សមត្ថកិច្ចចាប់ខ្លួនបានហើយ
សន្តិសុខសង្គម
189

ខេត្តកោះកុង ៖​ យោងតាមផេកផ្លូវការរបស់ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានបង្ហោះនៅយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឲ្យបានដឹងថា មុខសញ្ញាសង្ស័យ ដែលបានវាយសម្លាប់សត្វឈ្លូសកំពុងហែលទឹក នៅឆ្នេរកុកហាវ ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។

លោកជំទាវ បានបញ្ជាក់ថា ជនសង្ស័យមាន ឈ្មោះ តាន់ អូខុង ហៅក្រៅ អូខុង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មាន ស្រុកកំណើត ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មុខរបរ សន្តិសុខ ។

ក្នុងនោះដែរ លោកជំទាវ ក៏បានកោតសរសើរដល់កម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

ក្នុងនោះ ក្រសួងបរិស្ថាន ក៏បានចេញនូវសេចក្តីប្រកាសព័ត៌មានផងដែរ ជុំវិញករណីវាយសម្លាប់ឈ្លូស ខាងលើ 


Telegram