ហ៊ានណាស់! ចូលដល់ក្នុងបន្ទប់កូនស្រីគេជាន់ទី២ លួចទូរសព្ទiphone 14 ម្ចាស់គេភ្ញាក់ទាន់ស្រែកផ្អើល យកដែកទួណឺវ៉ីស ចា..ក់..កនិងវា..យគេទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន !
សន្តិសុខសង្គម
314

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ហ៊ានណាស់ លួចចូលដល់ក្នុងបន្ទប់កូនស្រីគេជាន់ទី២ បំណងលួចទូរសព្ទ តែជនរងគ្រោះឃើញទាន់ ស្រែកហៅឪពុកម្តាយឲ្យជួយ ជនសង្ស័យរូបនេះ ក៏បានយកដែកទួណឺវ៉ីស ចាក់កជនរងគ្រោះទៀត ផ្អើលឪពុកម្តាយស្រែកឲ្យប្រជាពលរដ្ឋជិតខាងជួយ ស្រុះគ្នាណា ព័ទ្ធចាប់ខ្លួនបានភ្លាមៗ ស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ កំពុងល្បាត ចេញឃាត់ខ្លួនបាន បញ្ជូនទៅប៉ុស្តិ៍ដើម្បីសាកសួរតែម្តង ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង ១០នាទី ល្ងាច ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុច បុរីហេងឃាង ផ្ទះលេខA២ ផ្លូវបេតុង  ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ គឹម ម៉រ៉ាឌី  ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅការដ្ឋានសំណង់ហេងឃាង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ សម្ភារៈវត្ថុតាងបន្សល់ទុករួមមាន ទូរស័ព្ទដៃម៉ាក iphone 14 ចំនួន០១គ្រឿង, ផ្លែទួណឺវ៉ីសចំនួន០១, ដែកសម្រាប់ឆ្កឹះសោរចំនួន០២ និង កន្ត្រៃកាត់ក្រចកចំនួន០១។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ តាំង ឈុនបួយ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ កំពុងសម្រាកនៅក្នុងបន្ទប់ជាន់ទី២ ផ្ទះកើតហេតុ ដោយបានសាកថ្មទូរស័ព្ទដៃ០១គ្រឿងម៉ាក iphone 14 ពណ៌ខ្មៅ លើក្បាលដំណេកខាងឆ្វេង ហើយជនរងគ្រោះក៏ដេកលក់ទៅ ។ បន្ទាប់មកជនសង្ស័យជាកម្មករសំណង់ជួសជុលផ្ទះក្បែរផ្ទះជនរងគ្រោះបានឃើញទ្វារដំបូលចំហទ្វារ ក៏បានលួចចូលទៅខាងក្នុងផ្ទះ ហើយឃើញជនរងគ្រោះ ដេកលក់នៅក្នុងបន្ទប់ រួចដាក់សាកថ្មទូរស័ព្ទដៃលើក្បាលដំណេក ក៏បានចូលក្នុងបន្ទប់ជនរងគ្រោះ រួចធ្វើសកម្មភាពលួចទូរសព្ទដៃខាងលើ ស្រាប់តែជនរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ ឃើញជនសង្ស័យកំពុងលួចទូរសព្ទដៃរបស់ខ្លួន ក៏បានស្រែកឆោឡោឲ្យអ្នកជិតខាងជួយ តែត្រូវជនសង្ស័យយកដែកផ្លែទួណឺវ៉ីសចាក់ក និងវាយជនរងគ្រោះ ស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ កំពុងជិះម៉ូតូល្បាតក្នុងមូលដ្ឋានក្បែរកន្លែងកើតហេតុ បានឮជនរងគ្រោះស្រែកឲ្យជួយ ហើយសមត្ថកិច្ចក៏បានជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោធ្វើការសាកសួរតាមនីតិវិធីច្បាប់។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលក្នុងផ្ទះ លួចយកទូរស័ព្ទដៃរបស់ជនរងគ្រោះប្រាកដមែន រួចជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អែល វិចិត្រ


Telegram