ម៉ូតូ២គ្រឿង បុកគ្នាបណ្តាលឲ្យមនុស្ស៣នាក់ របួសធ្ងន់និងស្រាល
រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូ២គ្រឿង បានបុកគ្នា បណ្តាលឲ្យមនុស្សចំនួន៣នាក់ របួសធ្ងន់និងស្រាល ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ ចេញជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២ថ្ងៃត្រង់ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីខាងលើ ជនរងគ្រោះ របួសធ្ងន់២នាក់ រួមមាន ទី១ ឈ្មោះ ផល ចិន្តា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ រងរបួសបាក់ជើងឆ្វេង ។ ទី២ ឈ្មោះ ជិន យាងហាន់ ភេទប្រុស អាយុ១៦ឆ្នាំ របួសបែកមុខ ហើយត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕ មេសា