រាជធានីភ្នំពេញ៖ រថយន្ត ដឹកឥដ្ឋមួយគ្រឿង អ្នកបើកបរ អះអាងថា ជាន់ហ្វ្រាំងមិនស៊ី ហើយទាញចង្កូតមកបុករបាំងថ្មចែកទ្រូងផ្លូវ បណ្តាលអោយបាក់អស់៣កង់ ដើម្បីគេចកុំឲ្យបុកអ្នកដំណើរដែលកំពុងតែឈប់ស្តុប។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ទី០២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅលើស្ពាន ខ្សែកាប ឬស្សីកែវ ស្ថិតនៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្ត ដឹកឥដ្ឋ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A.1227 បើកបរ ដោយបុរស រួមដំណើរជាមួយកម្មករ ចំនួន៣នាក់ បានធ្វើដំណើរ ឆ្លងស្ពានខ្សែកាបឬស្សីកែវ ពីទិសខាងកើតទៅលិច ។នៅពេល ចុះពីមកដល់គល់ស្ពាន ស្រាប់តែ រថយន្តរេចង្កូតទៅឆ្វេងដៃ បុក របាំងថ្ម ចែកទ្រូងផ្លូវពេញទំហឹង បណ្តាលអោយបាក់ខ្ទេចចេញចំនួន៣កង់ហើយរថយន្តខូចខាតផ្នែកខាងមុខ ។
បើតាមអ្នកប្រភពអ្នកបើកបរ បានអោយដឹងថា មូលហេតុ ដែលនាំអោយកើតមានគ្រោះថ្នាក់ដោយសារតែ រថយន្ត ជាន់ហ្វ្រាំងមិនស៊ី និងខ្លាចបុក យានយន្តដែលកំពុងតែឈប់ស្តុប នៅពីមុខ ក៍បានបង្ខំចិត្តទាញចង្កូច បុករបាំងថ្មខណ្ឌចែកទ្រូវផ្លូវដើម្បីបញ្ជៀសគ្នោះថ្នាក់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការការវាស់វែងយករថយន្តខាងលើ យកទៅរក្សាទុកនៅស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕ អែល មេសា