ក្រៅពីភាពល្បីរន្ទឺរបស់ព្រះធម្មវនវាសី ចន្ទមុនី ហើយនោះ ព្រះអង្គបញ្ជាក់ថា មិនដែលយកបច្ច័យពីពុទ្ធបរិស័ទដែលនិមន្តព្រះអង្គនោះទេ មិនថាអ្នកតូច អ្នកធំ ឬប្រគេនទាំងពាន់ ទាំងម៉ឺនក៏ដោយ
សន្តិសុខសង្គម
111

សៀមរាប ៖ យោងតាមផេកផ្លូវការរបស់ មន្ទីរពេទ្យកុមារអង្គរ បានបង្ហោះអរគុណចំពោះ ព្រះធម្មវនវាសី ចន្ទមុនី ព្រះចៅអធិការ វត្តតាសុត ដែលបានប្រទានថវិកាចំនួន ៨ លាន រៀល ដល់មន្ទីរពេទ្យកុមារអង្គរ សម្រាប់គាំទ្រសេវាពិនិត្យព្យាបាល ថែទាំ កុមារកម្ពុជាបន្ត ។

មន្ទីរពេទ្យកុមារអង្គរ បានសរសេរទាំងស្រុងថា « ជំនួយសប្បុរសធម៌មន្ទីរពេទ្យកុមារអង្គរ ។ មន្ទីរពេទ្យកុមារអង្គរ សូមថ្វាយបង្គុំថ្លែងអំណរព្រះគុណចំពោះ ព្រះធម្មវនវាសី ចន្ទមុនី ព្រះចៅអធិការ វត្តតាសុត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នូវទឹកព្រះទ័យសណ្តោសប្រទានថវិកាចំនួន ៨ លាន រៀល ដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីគាំទ្រសេវាពិនិត្យព្យាបាល ថែទាំ សុខភាពប្រកបដោយក្តី មេត្តាករុណា និងគុណភាពខ្ពស់ សម្រាប់កុមារកម្ពុជា។ សូមប្រគេនពរប្រសិទ្ធិពរជ័យ សិរីមង្គលវិបុលសុខ មហាប្រសើរដល់ព្រះតេជគុណ ឲ្យមានព្រះសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ប្រាជ្ញាភ្លឺថ្លាខ្ពង់ខ្ពស់ និងបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ » ។

សូមបញ្ជាក់ជូនបន្ថែមថា ក្រៅពីភាពល្បីរន្ទឺរបស់ព្រះធម្មវនវាសី ចន្ទមុនី ហើយនោះ ព្រះអង្គក៏បានបញ្ជាក់ថា ព្រះអង្គមិនដែលយកបច្ច័យពីពុទ្ធបរិស័ទដែលនិមន្តព្រះអង្គនោះទេ ចង់ជ្រាបច្បាស់ សូមសន្តាប់នូវសង្ឃដីការរបស់ព្រះអង្គផ្ទាល់ ៖ 


Telegram