បង្ហោះម៉ូតូតាមផ្លូវហើយ ថតបង្ហោះទៀត​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
សន្តិសុខសង្គម
174

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២៣ អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​និងលោកឧត្តមសេនី​យ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែ​ន​ការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោ​ក​វរសេនីយ៍ទោ​ វេ​ គឹមចត់​ អធិការ​នគរបាលស្រុកកំរៀង​បានដឹកនាំ កម្លាំ​ងផ្នែកជំនាញរួមជាមួយកម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋ​បាលកំរៀងធ្វើ​ការ​ស្រាវជ្រាវនិងឃាត់ខ្លួនក្មេងទំ​នើងចំនួនពីរនាក់និងម៉ូតូមួយគ្រឿ​ង ក្នុងនោះមានឈ្មោះ វ៉ាន់ ណេតភេទប្រុស រស់នៅភូមិកំរៀងឃុំកំរៀងស្រុកកំរៀងខេត្តបាត់ដំបង មានមុខរបរ សិស្សនិងឈ្មោះ ខេង ឡៃ ភេទប្រុ ស រស់នៅភូមិកំរៀង ឃុំកំរៀងស្រុកកំរៀងខេត្តបាត់ ដំបង មានមុខរបរ កសិករ។នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ចំពោះមូលហេតុដែលឈានដល់​ការឃាត់ខ្លួននេះគឺ កាលពីថ្ងៃទី០១ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៣ វេលាម៉ោង៣ រសៀល ពួកគេទាំងពីរនាក់បានធ្វើសកម្មភាពបង្ហោះម៉ូតូនៅតាមដងផ្លូវ ស្ថិតនៅផ្លូវលេខ៥៩ និងនៅ​ក្នុងសៃឡូក្នុងភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្ត​បាត់​ដំ​បង ដោយគេបានថតវីដេអូពីសកម្មភាពបង្ហោះម៉ូតូ យកទៅផុសតាមបណ្ដាញសង្គមហ្វេសប៊ុក បង្កឱ្យមានការរិះគន់ពីមហាជន។

ឃើញសកម្មភាពតាមបណ្តាញសង្គមបែបនេះ ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងនាំខ្លួនមកធ្វើការ​សាកសួរ​ ហើយគេបានឆ្លើយទទួល​ស្គាល់ថាបានធ្វើសកម្មភាពបែបនេះប្រាកដមែន។

ករណីនេះនគរបាលស្រុកបានធ្វើការអប់រំដោយធ្វើកិច្ចសន្យាបញ្ឈប់ធ្វើសកម្មភាពបង្ហោះម៉ូតូទៀត ដោ​យមានអាណាព្យាបាលដឹងឮ ព្រមទាំងធានាយកទៅលំនៅដ្ឋានវិញដើម្បីអប់រំបន្ត៕


Telegram