រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា មន្រ្តីជំនាញ ក.ប.ប. ខិតខំទាំងកម្លាំងកាយនិងចិត្តក្នុងការទប់ស្កាត់ទំនិញពុំមានអនុលោមភាព និងការពារសុខុមាលភាពប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. ដែលជាមន្រ្តីជំនាញផ្នែកម្ហូបអាហារ បានបន្តខិតខំយកចិត្តទុកដាក់ស្រាវជ្រាវទំនិញគ្រប់ប្រភេទនៅលើទីផ្សារក្នុងការការពារសុខុមាលភាពអ្នកប្រើប្រាស់ ទប់ស្កាត់អំពើមិនសុចរិតក្នុងទីផ្សារ និងអនុវត្តទោសទណ្ឌលើម្ចាស់អាជីវកម្មដែលមិនស្មោះត្រង់ ពោលគឺត្រូវតែពិន័យទៅតាមច្បាប់ដែលមានចែងជាធរមាន។
ជាក់ស្ដែងតាមលទ្ធផលមន្រ្តីជំនាញគឺបានរកឃើញ និងដកហូតទំនិញមិនអនុលោមភាពចំនួន ១៤៦គីឡូក្រាម លើសំណាក់គំរូចំនួនជាង ៣០មុខ រីឯម្ចាស់ទំនិញត្រូវបានទទួលនូវពិន័យទៅតាមនីតិវិធីជាធរមានផងដែរ ៕