ព្រះគ្រូធម្មវនវាសី ចន្ទ មុនី នឹងនិមន្តទៅសម្តែងធម៌ទេសនា ក្នុងពិធីបុណ្យកឋិនសាមគ្គី នៅវត្តធម្មរតនៈសោភា ហៅវត្តទ្រា នាពេលខាងមុខ!
សន្តិសុខសង្គម
171

ខេត្តកំពង់ឆ្នាំង ៖ ពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ក្នុងប្រទេស បានមូលមតិគ្នាជាឯកឆន្ទ ប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គីមួយ ដើម្បីដង្ហែវេរប្រគេនចំពោះព្រះភិក្ខុសង្ឃដែលគង់ចាំវស្សាអស់មួយត្រីមាស ក្នុងពុទ្ធសីមា វត្តធម្មរតនៈសោភា ហៅវត្តទ្រា ដែលស្ថិតក្នុងភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ពិធីពិធីបុណ្យកឋិនទានសាមគ្គីនេះ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយនៅវេលាម៉ោង ៣ និង៣០នាទីរសៀល ជួបជុំពទ្ធបរិស័ទ ជិតឆ្ងាយទាំងអស់ ដើម្បីធ្វើបទនមស្សការព្រះរតនៈត្រៃ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត , ម៉ោង៥ល្ងាច និមន្តសម្តែងព្រះធម៌ទេសនា ។ លុះព្រឹកឡើងនៅថ្ងៃព្រហស្បតិ៍ ១១រោច ថ្ងៃទី៩ ខែឆ្នាំដដែល វេលាម៉ផង៧ព្រឹក ប្រគេនយាគូចំពោះព្រះសង្ឃ , ម៉ោង ៨និង៣០នាទីព្រឹក និមន្តព្រះធម្មវនវាសី ចន្ទមុនី ព្រះសង្ឃធុដង្គ សម្តែងព្រះធម៌ទេសនា ម៉ោង១០និង៣០នាទីព្រឹក ប្រគេនចង្ហាន់ចំពោះព្រះសង្ឃ ម៉ោង១រសៀល ដង្ហែរអង្គកឋិនទានសាមគ្គីប្រទក្សិណព្រះវិហារ និងវេរប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ ។

អាស្រ័យដូចបានប្រគេន និងជម្រាបជូនខាងលើ សូមនិមន្តព្រះកុរណា ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ទាំងសូមយាង និងអញ្ជើញសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ពុទ្ធបរិស័ទជិតឆ្ងាយ មេត្តាចូលរួមកម្មវិធីនេះដើម្បីបាននូវចំណែកបុណ្យកុសលរៀងៗខ្លួន ។


Telegram