បង្រ្កាបករណីចាត់ចែង និងបើកល្បែងស៊ីសងខុសច្បាប់ មានទាំងអាប៉ោង និងខ្លាឃ្លោក ឃាត់ខ្លួនមនុស្ស៩នាក់
សន្តិសុខសង្គម
302

ខេត្តព្រះវិហារ ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា កាលនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២និង៣០នាទីរសៀល ដោយមានចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានចុះបង្រ្កាបករណីចាត់ចែង និងបើកល្បែងស៊ីសងខុសច្បាប់ ចំនួន ០១ករណី ស្ថិតនៅដីឡូត៌ទំនេរ នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនបានមុខសញ្ញាចំនួន ០៩នាក់ ស្រី ០៤នាក់ និងដកហូតវត្ថុតាងរួមមាន៖ គ្រាប់ខ្លាឃ្លោកចំនួន ៥២គ្រាប់, ចានសម្រាប់ក្រឡុកខ្លាឃ្លោកចំនួន ០៦ចាន,មេអាប៉ោងចំនួន ០៥គ្រាប់, តេឡេបញ្ជាអាប៉ោងចំនួន ០៣, បៀរចំនួន ០២ហ៊ួរ,ទូរស័ព្ទដៃចំនួន ០៨គ្រឿង, ម៉ូតូចំនួន ០៧គ្រឿង និងសម្ភារៈបម្រើល្បែងមួយចំនួនទៀត ហើយករណីខាងលើនេះកម្លាំងជំនាញកំពុងបន្តអនុវត្តនីតិវិធី ៕


Telegram