ពុទ្ធោ! ឡើងទៅអង្គុយអានសៀវភៅ បែរជាធ្លា.....ក់ពីលើជា...ន់ទី៣ បា....ក់ជើ...ងទាំង២ បា...ក់ដៃ និងឆ្អឹ...ងច....ង្កេះ
សន្តិសុខសង្គម
553

រាជធានីភ្នំពេញ ៖ ពុទ្ធោ! ក្មេងប្រុសម្នាក់ បានរអិលជើងធ្លាក់ពីលើជាន់ទី៣ រមៀលទើរលើដំបូលរោងចក្រធ្វើនំ របួសធ្ងន់បាក់ជើងទាំងសងខាង បាក់ដៃខាងស្តាំ និងឆ្អឹងចង្កេះ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យកុមារជាតិ ខណៈក្មេងប្រុសខាងលើ ឡើងទៅលើដំបូលផ្ទះជាន់ទី៣ ដើម្បីអង្គុយអានសៀវភៅ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧និង ៣៥នាទីយប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំណុចផ្ទះជួល ក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមសម្តីសាច់ញាតិបានឲ្យដឹងថា ក្មេងប្រុសខាងលើ មានឈ្មោះ លាង ប៊ុនម៉ាណែត អាយុ១៥ឆ្នាំ សិស្សរៀនថ្នាក់ទី១០ វិទ្យាល័យកំបូល ស្នាក់នៅជាមួយបងប្រុសបន្ទប់ជួលជាន់ទី២ផ្ទះកើតហេតុ ម្តាយជាស្ត្រីម៉េម៉ាយឈ្មោះ ចេង សំអុល អាយុ៤៩ឆ្នាំ មុខរបរលក់បាយម្ហូប ក្នុងចំការកៅស៊ូ ភូមិសំអាងលើ ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទាំងដែលស្ថានភាពគ្រួសារក្រីក្រលំបាក ម្តាយមេម៉ាយកូន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ហើយដើម្បីសម្រាលបន្ទុកម្តាយ កូនប្រុសច្បង ក៏បានយកប្អូនទី២ ដែលជាជនរងគ្រោះ មកស្នាក់នៅជាមួយ ឱ្យរៀនសូត្រ បែរជានៅថ្ងៃកើតហេតុ ប្អូនគាត់ឡើងទៅលើដំបូលផ្ទះជាន់ទី៣ ដែលទើបចាក់ប្លង់សេ រៀបចំមិនទាន់ហើយ មិនទាន់មានបង្កាន់ដៃ អង្គុយរៀន អានសៀវភៅ ។ ចុះមកវិញ គ្រាន់តែឈានជើងចុះ ក៏រអិលកម្ទេចដីខ្សាច់តាមកាំជណ្តើរ រមៀលធ្លាក់ខ្ទាតទើរលើដំបូលរោងចក្រធ្វើនំ បណ្តាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ បាក់ជើងទាំងសងខាង បាក់ដៃខាងស្តាំ និងឆ្អឹងចង្កេះ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យកុមារជាតិ បែបនេះតែម្តង ៕ មេសា


Telegram